តន្ត្រីមានប្រយោជន៍ច្រើនជាងអ្វីដែលអ្នកគិត

ហេតុផលទាំងនេះខ្ញុំនឹងរៀបរាប់វាដូចខាងក្រោមទាំងនេះជាអ្វីដែលខ្ញុំបាន ទាញចេញពី ពត៏មានរបស់ពិភពលោក និងអ្នកជំនាញល្បីៗ 1 កាត់បន្ថយភាពតានតឹង ហេ... thumbnail 1 summary

ហេតុផលទាំងនេះខ្ញុំនឹងរៀបរាប់វាដូចខាងក្រោមទាំងនេះជាអ្វីដែលខ្ញុំបាន
ទាញចេញពី ពត៏មានរបស់ពិភពលោក និងអ្នកជំនាញល្បីៗ



1 កាត់បន្ថយភាពតានតឹង
ហេតុផលមួយក្នុងចំណោមហេតុផល សំខាន់បំផុត ហេតុអ្វីបានជា មនុស្សចូលចិត្តតន្ត្រី​គឺដោយសារតែ
វាកាត់បន្ថយ ភាពតានតឹង។ ឧទាហរណ៍ បទចម្រៀងដែលធ្ងន់បំផុត និងពិបាកច្រៀងបំផុត 
តែហេតុអ្វីបានជាមានអ្នកស្ដាប់ច្រើន?​ គឺដោយសារអ្នកមានជំងឺធ្លាក់ទឹកចិត្ត នឹងមនុស្សដែល 
បានឆ្លងកាត់ការ តស៊ូនៅក្នុងជីវិតរបស់ពួកគេ
ត្រូវបានទាក់ទាញទៅក្នុងចំរៀងមួយបទនោះ ដោយសារពួកគេមានអារម្មណ៍ថា អ្នកនិពន្ធហាក់ដូចជា
យល់ពីបញ្ហារ និងយល់អំពីការឈឺចាប់ របស់ពួកគេ។

2 តន្ត្រីគឺល្អសំរាប់ផ្លូវចិត្ត និងបេះដូង
ខ្ញុំបានអានអត្ថបទមួយដែលគេនិយាយថា មានអ្នកជំងឺបេះដូងមួយចំនួននៅក្នុងមន្ទីរពេទ្បបានស្តាប់ Mozart​ 
ហើយជាពីជំងឺ វាមិនមែនជារឿងកំប្លែងនោះទេ តែវាជាពិត។ តាមការវាស់ស្ទង់ពីសំណាក់គ្រូពេទ្យបានបង្ហាញថា 
អ្នកជំងឺដែលចូលចិត្តស្ដាប់តន្ត្រីភាគច្រើនមិនមានអត្រា ជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់នោះទេ បើធៀប
ទៅនឹងអ្នកដែលមិនស្ដាប់តន្ត្រីទាំងអស់។ សាកល្បងស្វែងយល់ពីវា ដោយស្ដាប់នូវប្រភេទតន្ត្រីដែលអ្នកចូលចិត្ត។

3 តន្ត្រីជួយកាត់ការឈឺចាប់
មនុស្សភាគច្រើនមើលរំលងតន្ត្រីបុរាណ តែគេមិនបានដឹងទេថាវាជារ៉ែធម្មជាតិដ៍ត្រជាក់មួយដែលអាចផ្សះផ្សារ
ផ្នែកដាច់រលាត់ខាងក្នុងរាងកាយរបស់គេទេ។ ជឿទេថាតន្ត្រីបុរាណអាចជ្រាបចូលក្នុងចិត្តរបស់អ្នកយ៉ាងជ្រៅ​ 
និងយូរបំផុត?

4 តន្ត្រីជួយអោយអ្នកមានការចងចាំបានយូរ
សំលេងនៃតន្ត្រីអាចជួយភ្ញោចដល់តំបន់ចងចាំរបស់អ្នក ជួយអោយអ្នកស្ដាប់បានរហ័ស និងងាយចងចាំ។
ហើយចង់ចាំបានយូរជាងអ្នកដែលមិនចូលចិត្តតន្ត្រីអ្វីទាំងអស់។ 
តាមបទពិសោធន៍ដែលបានឆ្លងកាត់កន្លងមក រឿងរាវដែលកើតឡើងជាង ១០ឆ្នាំមុនស្របនឹងពេល
ដែលខ្ញុំស្រលាញ់ចំរៀងមួយបទ ដែលមានចំនងជើងថា Yesterday One More by The Carpenter 
វានៅតែដានជាប់ជាមួយគ្នារហូតដល់បច្ចុប្បន្ន។

5 តន្ត្រីអាចជំរុញអ្នក
ហេតុអ្វីក៏មានយំ អ្នក​សើច អ្នករាំ -ល- ពេលដែលស្ដាប់ចំរៀង? ហេតុផលគឺមិនមែនដោយសារតែពួកគេចង់យំ 
ចង់សើច ចង់ញញឹម ចង់រាំ ទាំងអស់ទេ គឺដោយសារតែប្រភេទតន្ត្រីដែលគេស្ដាប់ជុំរុញចិត្តពួកគេ 
ពេលខ្លះវាមានឥទ្ធិពលទៅលើអ្នក រហូតដល់ជុំរុញអោយអ្នកហ៊ាននិយាយនូវអ្វីដែលអ្នកមិនហ៊ាន 
ហ៊ានធ្វើអ្វីមួយដែលអ្នកគិតថាមិនអាចធ្វើបាន។

6 តន្ត្រីជួយអោយអ្នកយល់ពីគ្នា
មិនថាតន្ត្រីប្រភេទណា រឺ ក្រុមណានោះទេ វា​គឺសុទ្ធតែធ្វើអោយអ្នកយល់ពីគ្នាទៅវិញទៅមក។​ 
យ៉ាងហោចណាស់ក៏គេដឹងថាអ្នកជា មនុស្សដែលស្ងប់ស្ងាត់ ឬទាន់សម័យ ឬបុរាណ តាមរយះការមើលឃើង 
និងស្ដាប់លឺនូវការស្ដាប់តន្ត្រីរបស់អ្នក។

សរុ​​បមកតន្ត្រីគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរសនៅប្រចាំថ្ងៃ។


Music Quotes

Music Never Sleep
Behind Every Songs There Is An Untold Story
Without Music Life Would Be A Mistake 
I Can't Explain But I Found A Song It Can

See More In English >>>

1 comment